សភា​អនុម័ត​ច្បាប់​ស្តីពី​ពាណិជ្ជ​កម្ម​សេវាកម្ម​ និង​ សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ ចិន​ កូរ៉េ​ និង​ ជប៉ុន​

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថៃ្ងទី១៦តុលានេះ បានធ្វើការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់
ព្រមលើ កិច្ចព្រមព្រៀងស្តីពី ពាណិជកម្មសេវាកម្ម នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទូលំ
ទូលាយរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានសំឡេងគាំទ្រ ៩៦
លើ៩៨ ។

សេចក្តីព្រាងច្បាប់ដែលសភាអនុម័តលើសេចក្តីព្រាងទាំងមូលមានចំនួន ៣ មាត្រា ដូចជាមាត្រា ១ អនុម័ត លើកិច្ចព្រម
ព្រៀងស្តីពិ ពាណិជ្ជកម្ម សេវាកម្ម នៃកិច្ចព្រមព្រៀងទូលាយ រវាង សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និង សាធារណរដ្ឋ
ប្រជាមានិតចិនដែលបានចុះហត្ថលេខានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០០៧ ។

មាត្រា២ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ ។ មាត្រា ៣ ច្បាប់
នេះត្រូវប្រកាសជាការប្រញាប់ ។

ការអនុម័តសេចក្តីព្រាងច្បាប់នេះគឺ មានសារៈសំខាន់ដើម្បីផ្តល់លទ្ធភាពឲ្យតំណាងរាជរដ្ឋាភិបាលកម្ពុជា ដាក់ បញ្ជូល
ទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធធ្វើនៅថ្ងៃទី ២៣ ដល់ ២៥ ខែ តុលា ឆ្នាំ២០០៩ខាងមុខនេះនៅ ហ៊ួហ៊ីន ប្រទេស
ថៃ ។

លោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជកម្មដែលជាតំណាងរដ្ឋាភិបាលកម្ពុជាថ្លែងក្នុងសភាថា កម្ពុជា និង
ទទួលបានផលចំណេញពីកិច្ចព្រមព្រៀងនេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជា និង បើកឲ្យកាន់តែទូលាយ ឡើង
នៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និង ដៃគូអភិវឌ្ឍន៍ ។

ចំណែកលោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្ត មណ្ឌលកំពតនៃ គណបក្សសម រង្ស៊ី ក៏បានលើកឡើងដែរថា យើង
ត្រូវធ្វើដូចម្តេចដើម្បីចៀសវាង កុំឲ្យអ្នកធំស៊ីអ្នកតូច និង ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិយើងពីព្រោះគ្រោះ
ថ្នាក់នេះ គឺមានន័យថា ប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែទទួលរងគ្រោះ និង ត្រូវតែទទួលខុសត្រូវ។

ជាមួយគ្នានេះដែររដ្ឋសភាក៏បន្ត ពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តី
ពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុនរួមទាំង សេចក្តី ព្រាង
ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ច ព្រមព្រៀង លក្ខខណ្ឌស្តីពី សហ
ប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ និង សាធារណ
រដ្ឋកូរ៉េផងដែរ ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។