TRC បង្វែរ​ចំណូល​ឲ្យ​ក្រសួង​ប្រៃសណីយ៍​គ្រប់​គ្រង

ខែ​មីនា 14, 2015

ភ្នំពេញៈ បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ប្រកាស​ផ្ទេរ​ចំណូល​បួន​ប្រភេទ​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​កាល​ពី​មុន​ឲ្យ​ទៅ​ជា​ចំណូល​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វិញ​ចាប់​ពី​ឆ្នាំ​នេះ​តទៅ​ជា​ផ្នែក​មួយ​ដែល​តំណាង TRC អះអាង​ថា ដើម្បី​រួម​ចំណែក​បង្កើន​ចំណូល​រដ្ឋ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ TRC ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ ប្រភព​ចំណូល​ទាំង​បួន​ដែល​ក្លាយ​ជា​របស់​ក្រសួង​ប្រៃសណីយ៍ ហើយ​ដែល​អនុវត្ត​ចាប់​ពី ខែ​មករា នេះ​មក​រួម​មាន​ចំណូល​ពី​អាជ្ញាប័ណ្ណ​ផ្តល់ ហ្វ្រេកង់ ចំណូល​លើ​សេវា​គេហទំព័រ ចំណូល​ពី​លេខ​កូដ​ទូរស័ព្ទ និង​ចំណូល​ពី​ការ​បែង​ចែក។ ចំណូល​ពី​ការ​បែក​ចែក គឺជា​ចំណូល​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ចំណូល​ទាំង​បួន​ដែល​បាន​ពី​ការ​បង់ ១០ ភាគរយ​នៃ​ចំណូល​សរុប​របស់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​នេះ។ អានបន្ត »


កម្ពុជា​នឹង​មាន​សារមន្ទីរ​លុយ​ជា​លើក​ដំបូង

ខែសីហា 20, 2013

ភ្នំពេញៈ សារមន្ទីរ​លុយ​លើក​ដំបូង​របស់​កម្ពុជា​នឹង​ត្រូវ​បាន​បើក​ដំណើរការ​នៅ ឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​រូបិយប័ណ្ណ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

សារមន្ទីរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​អគារ​ផ្សារ​ហ៊ុន​ថ្មី​ដែល​កំពុង​សាង​សង់​នៅ​ក្បែរ វត្តភ្នំ។

សារមន្ទីរ​នេះ​ជា​សំណង់​អគារ​សម័យ​អាណានិគម​បារាំង នឹង​ត្រូវ​ជួសជុល​ឡើង​វិញ។

លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​ឲ្យ​ដឹង​ថា៖ «NBC ចង់​ឲ្យ​មាន​សារមន្ទីរ​មួយ​សម្រាប់​ជា​អត្ថ​ប្រយោជន៍​របស់​ជាតិ​ជា​ពិសេស​សម្រាប់​ជា​អត្ថប្រយោជន៍​មនុស្ស​ក្មេងៗ​ដើម្បី​រៀន​សូត្រ​និង​យល់​ដឹង​ពី​ប្រវតិ្ត​របស់​ប្រាក់ និង​ពី​តួនាទី​របស់​ធនាគារ​កណ្ដាល»។ លោក​ស្រី​បាន​បន្ថែម​ថា ធនាគារ​កណ្ដាល​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​សារមន្ទីរ​ប្រភេទ​នេះ។ អានបន្ត »


គម្រោង​រួមគ្នា​របស់​កម្ពុជា​អ៊ែរឡាញ​ត្រូវ​ពន្យារពេល

ខែសីហា 14, 2013

ភ្នំពេញៈ ​ភាគី​ពាក់ព័ន្ធ​ឲ្យ​ដឹង​ថា ការ​វិនិយោគ​រួម​គ្នា​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​កម្ពុជា​អ៊ែរឡាញ​នឹង​ត្រូវ​ពន្យារពេល​៣​ខែ​ទៀត​។

លោក Cecilia L. Pesayco ជំនួយការ​លេខាធិការ​ក្រុមហ៊ុន ​Philippine Airlines Inc ជា​ក្រុមហ៊ុន​មេ​របស់​ PAL Holdings Inc បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​៨ សីហា​ទៅ​កាន់​ផ្សារហ៊ុន​ហ្វីលីពីន​ថា សម្រាប់​ការ​វិនិយោគ​រួម​របស់​ PAL ជាមួយ​ក្រុមហ៊ុន​Inter Logisticts (Cambodia) Co Ltd ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ថ្ងៃ​ទី​ ១៥ ​ខែ​តុលា​ឆ្នាំ ​២០១៣ ខាង​មុខ​វិញ​បន្ទាប់ពី​កាលបរិច្ឆេទ​កាលពី​លើក​មុន​ដែល​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​។ អានបន្ត »


ការវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​នឹង​ឡើងដល់​ជាង​៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២

ខែធ្នូ 11, 2012

ភ្នំពេញ: ជាមួយនឹង​ការបើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​AEON​កាលពី​ថ្ងៃ​ម្សិល ការវិនិយោគ​ជប៉ុន ត្រូវ​រំពឹងថា នឹង​កើន​ឡើងដល់ ជាង ៣០០​លាន​ដុល្លារ នៅត្រឹម​ចុងឆ្នាំ​២០១២​នេះ​។ វា​គឺជា​តួលេខ ប្រចាំឆ្នាំ ដ៏​ខ្ពស់បំផុត នៅក្នុង​រយ​:​ពេល​ជិត​ពីរ​ទសវត្សរ៍ ចាប់តាំងពី​ការបោះឆ្នោត កាលពី ឆ្នាំ​១៩៩៣​មក​។​ ​ប្រភព​មន្ត្រី​រដ្ឋាភិបាល​បាន​ អានបន្ត »


សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១២ មាន​កំណើន​រង្វង់ ៧% ឯ​អតិផរណា ចុះ​ទាប​ត្រឹមតែ ២,៩%

ខែវិច្ឆិកា 8, 2012

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដោយ​មោទនភាព​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១២ មាន​កំណើន​ជា​វិជ្ជមាន ក្នុង​រង្វង់ ៧%​។ មូលហេតុ​មក​ពី​កំណើន​លើ​គ្រប់​ផ្នែក ដោយ​វិជ្ជមាន ដូចជា វិស័យ​កសិកម្ម ឧស្សាហកម្ម អចលនទ្រព្យ សំណង់ និង​វិស័យ​ទេសចរណ៍ ជាដើម​។ រីឯ​អតិផរណា ទំនិញ​ឡើងថ្លៃ​វិញ ក៏​មាន​ចុះ​ទាប​ជាង​ការ​ព្យាករ ដែល​មាន​ត្រឹមតែ ២,៩% ប៉ុណ្ណោះ​។​ អានបន្ត »


លោក គាត ឈ​ន់​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ងើប​ឡើងវិញ​ជា​រាង​អក្ស​រវេ នៅ​ឆ្នាំ​២០១១ ដែល​មាន​កំណើន​សេដ្ឋកិច្ចជាង ៦%

ខែវិច្ឆិកា 15, 2011

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Essilor កាលពី​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១១​ថា GDP របស់​កម្ពុជា ជាក់ស្តែង​នៅ​ឆ្នាំ​២០០៩ បាន​ធ្លាក់ចុះ មក​ជិត​សូន្យ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ងើប​ឡើងវិញ ជា​រាង​អក្ស​រវេ ( V ) នៅ​ឆ្នាំ​២០១០ មាន​កំណើន​សេដ្ឋកិច្ច ៦% តំលៃ​ថេរ។ អានបន្ត »


មន្ត្រី​៖ ម្ចាស់​បុរី និង​ផ្ទះល្វែង ភាគច្រើន ដាក់​ប្លង់​បញ្ចាំ​នៅ​ធនាគារ អតិថិជន​ត្រូវ​ពិចារណា​មុននឹង​ទិញ​

ខែវិច្ឆិកា 15, 2011

ភ្នំពេញ: វិស័យ​សំណង់​អចលនទ្រព្យ កំពុងតែ​ចាប់ផ្តើម​ងើប​ឡើងវិញ​ហើយ ដែល​ការ​ងើប​ឡើងវិញ​នេះ ចាប់តាំងពី​ដើម្បី​ឆ្នាំ​២០១១​មកម្ល៉េះ​។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​ចរន្ត​ងើប​ឡើងវិញ​នេះ ក៏​មាន​ម្ចាស់​បុរី និង​ផ្ទះល្វែង ភាគច្រើន ដាក់​ប្លង់​បញ្ចាំ​នៅ​ធនាគារ ដូច្នេះ​អតិថិជន ត្រូវ​ពិចារណា​មុន​នឹង​ទិញ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក ងី តា​យី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ អានបន្ត »