ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន Essilor កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ថា GDP របស់កម្ពុជា ជាក់ស្តែងនៅឆ្នាំ២០០៩ បានធ្លាក់ចុះ មកជិតសូន្យ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ជារាងអក្សរវេ ( V ) នៅឆ្នាំ២០១០ មានកំណើនសេដ្ឋកិច្ច ៦% តំលៃថេរ។ អានបន្ត »
លោក គាត ឈន់៖ កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជារាងអក្សរវេ នៅឆ្នាំ២០១១ ដែលមានកំណើនសេដ្ឋកិច្ចជាង ៦%
ខែវិច្ឆិកា 15, 2011មន្ត្រី៖ ម្ចាស់បុរី និងផ្ទះល្វែង ភាគច្រើន ដាក់ប្លង់បញ្ចាំនៅធនាគារ អតិថិជនត្រូវពិចារណាមុននឹងទិញ
ខែវិច្ឆិកា 15, 2011ភ្នំពេញ: វិស័យសំណង់អចលនទ្រព្យ កំពុងតែចាប់ផ្តើមងើបឡើងវិញហើយ ដែលការងើបឡើងវិញនេះ ចាប់តាំងពីដើម្បីឆ្នាំ២០១១មកម្ល៉េះ។ ក៏ប៉ុន្តែទន្ទឹមនឹងចរន្តងើបឡើងវិញនេះ ក៏មានម្ចាស់បុរី និងផ្ទះល្វែង ភាគច្រើន ដាក់ប្លង់បញ្ចាំនៅធនាគារ ដូច្នេះអតិថិជន ត្រូវពិចារណាមុននឹងទិញ។ នេះបើយោងតាមការបញ្ជាក់ពីលោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អានបន្ត »
នៅឆ្នាំ២០១២ កម្ពុជាគ្រោងខ្ចីលុយ ១.០០០ លានដុល្លារ, ចិនឲ្យខ្ចីច្រើនជាងគេ
ខែវិច្ឆិកា 15, 2011ភ្នំពេញ: ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ចំនួន ៧០០ លានSDR ឬប្រមាណជាង ១.០០០ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីព្រាងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ សំរាប់ឆ្នាំ២០១២។ ក្នុងនោះ ប្រទេសចិន គឺជាអ្នកឲ្យកម្ពុជា ខ្ចីច្រើនជាងគេ ដោយស្មើនឹង ៦២ ភាគរយ នៃប្រាក់កម្ចីសរុប។
មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយប្រាប់អ្នកកាសែតកាលពីចុងសប្តាហ៍កន្លងទៅនេះថា តាមការប៉ាន់ប្រមាណ ប្រភពនៃហិរញ្ញប្បទានសម្រាប់ប្រាក់កម្ចីនៅឆ្នាំ២០១២ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍ជាលក្ខណៈទ្វេភាគី នូវចំនួនទឹកប្រាក់ប្រមាណ ៩៥៦ លានដុល្លារ ស្មើនឹង៧៨ ភាគរយ នៃកម្ចីសរុប និងទទួលបាន ២៦៩ លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ជាលក្ខណៈពហុភាគី។
មន្ត្រីដដែលបន្តថា ប្រទេសចិនបានសន្យាផ្តល់ប្រាក់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា នូវចំនួនទឹកប្រាក់ច្រើនជាងគេបង្អស់ ក្នុងចំនួនប្រាក់កម្ចី ដែលរដ្ឋាភិបាលគ្រោងនឹងខ្ចីនេះ។
មន្ត្រីដដែលបានបញ្ជាក់ថា ចិនឲ្យខ្ចីប្រមាណ ៧៦៧ លានដុល្លារ ស្មើនឹង ៦២ ភាគរយនៃកម្ចីសរុប ដែលកម្ពុជា រំពឹងថា នឹងទទួលបានពីដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០១២។ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងនឹងអោយកម្ពុជាខ្ចីចំនួន ២៣៩ លានដុល្លារស្មើនឹង ២០ ភាគរយ នៃកម្ចីរបស់កម្ពុជា។ បន្ទាប់មកប្រទេសជប៉ុន នឹងអោយកម្ពុជា ខ្ចីចំនួន ១១៩ លានដុល្លារ ស្មើនឹង ២០ ភាគរយ នៃកម្ចី។ ប្រទេសកូរ៉េខាងត្បូង នឹងអោយកម្ពុជាខ្ចីចំនួន ៧០ លានដុល្លារ ស្មើនឹង ៦ ភាគរយ ហើយមូលនិធិ IFAD នឹងអោយកម្ពុជាខ្ចីចំនួន ៣០ លានដុល្លារ ស្មើនឹងប្រមាណជាង ២ ភាគរយ នៃកម្ចីសរុប។ ការប៉ាន់ប្រមាណនៃហិរញ្ញប្បទានសម្រាប់ខ្ចីនៅឆ្នាំ២០១២ មានចំនួនទាំងអស់១.២២៥ លានដុល្លារ ឬប្រមាណជា ៧៧៧ លានSDR។
មន្ត្រីនោះបន្តថា តែទោះជាយ៉ាងណាក្តី តាមសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសំរាប់ឆ្នាំ២០១២ ដែលគណៈរដ្ឋមន្ត្រី បានអនុម័តយល់ព្រមកាលពីពេលថ្មីៗនេះ បានអនុញ្ញាតអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ចីប្រាក់ពីបរទេស ក្នុងចំនួនតែ ៧០០ លានSDR ប៉ុណ្ណោះ។ កាលពីឆ្នាំ២០១១ កម្ពុជាខ្ចីប្រាក់ពីបរទេសបានតែ ៤០០ លាន SDR៕
លោកគាត ឈន់៖ ទឹកជំនន់ អាចទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១
ខែតុលា 19, 2011ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១ អាចនឹងប៉ះពាល់ ដោយសារតែឥទ្ធិពលនៃគ្រោះទឹកជំនន់។ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងមានកំណើនខ្ពស់រហូតដល់ ៦% និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន ដោយមានអតិផរណាក្នុងកម្រិតតួលេខ ១ខ្ទង់ ព្រមទាំងធានាសម្រេចឲ្យបាននូវ ការកាត់បន្ថយភាពក្រីក្រលើស១% ក្នុងមួយឆ្នាំ និងការធានាកែលម្អសូចនាករសំខាន់ៗ ក្នុងវិស័យសង្គមកិច្ច ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល និងសមភាពយេនឌ័រ។ អានបន្ត »
ការនាំចេញ ដំឡូងមីកើនឡើង ជិត ១០០ភាគរយ
ខែតុលា 4, 2011ភ្នំពេញ ៖ ការនាំចេញដំឡូងមីរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១១នេះ មានការកើនឡើង ជិត១០០ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្ម។
តួលេខបង្ហាញថា នៅរយៈពេល៨ខែដើមឆ្នាំនេះ ការនាំចេញដំឡូងមី របស់កម្ពុជា កើនឡើង ៩៥,៥១ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំមុន ពោលគឺនៅឆ្នាំនេះការនាំចេញ មានចំនួន ២២១៥២៤,៤តោន អានបន្ត »
ការប្រើគ្រឿងចក្រក្នុងវិស័យកសិកម្មនៅកម្ពុជាកើនឡើងយ៉ាងសម្បើម
ខែតុលា 4, 2011ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មបានអះអាងថាអត្រានៃការប្រើប្រាស់ គ្រឿងចក្រនៅក្នុងវិស័យកសិកម្មបានកើនឡើងយ៉ាងគំហុកនារយៈពេល១០ឆ្នាំ ចុងក្រោយនេះ។
លោកច័ន្ទ សារុនរដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅខណៈ ទទួលជួប គណៈប្រតិភូក្រុមហ៊ុនយ៉ាន់ម៉ា ហ្គ្រីនស៊ីស្ទែម (Yanmar Green System) ដែលដឹកនាំដោយលោក Takayuki Imahashi ជាប្រធានក្រុមហ៊ុន Yamar Green System និងលោក Kenzo Hamada ជានាយកក្រុមហ៊ុន Cambodian & Nippon Business អានបន្ត »
កម្ពុជាមានសហគ្រាស ៥០៣.០០៨ កំពុងដំណើរការ
ខែសីហា 12, 2011ភ្នំពេញ: ជំរឿនសហគ្រាសឆ្នាំ២០១១ បានធ្វើឡើងជាលើកទីមួយនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១១ ដោយលទ្ធផលបង្ហាញថា កម្ពុជាមានសហគ្រាស ៥០៣.០០៨។ ជំរឿនសហគ្រាសនៅកម្ពុជា បានចំណាយអស់ថវិកា ៣,២៦ លានដុល្លារ ដោយ ២,៧៨ លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និង ៤៨០.០០០ ដុល្លារអាមេរិក ពីរដ្ឋាភិបាលកម្ពុជា។ អានបន្ត »
ចុងសប្តាហ៍ ស្វែងយល់ពីប៉ុលសេដ្ឋកិច្ចភាគឦសាន នៅខេត្តស្ទឹងត្រែង
ខែសីហា 9, 2011ស្ទឹងត្រែង: ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង មានប្រវែង ១.០៥៧ ម៉ែត្រ ដែលតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះទៅព្រំដែនឡាវ នៅតែបង្អួតសម្រស់ និងបម្រើផលប្រយោជន៍មួយយ៉ាងធំ សម្រាប់ដឹកទំនិញ ជាពិសេសការធ្វើដំណើរភ្ញៀវទេសចរឆ្លងកាត់ ពីទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំដែនឡាវ តាមច្រកព្រំដែនដុងក្រឡ។ អានបន្ត »
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១១ នឹងកើនឡើងដល់ ៨%
ខែសីហា 6, 2011នំពេញ: ក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ ក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមនំពេញ: ក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ ក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅវិមានសន្តិភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា អានបន្ត »
ប្រេងឥន្ធនៈនាំចូលកម្ពុជាកើនឡើងជិតទ្វេដងក្នុងឆមាសទី១ឆ្នាំនេះ
ខែសីហា 1, 2011ភ្នំពេញ: ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានអះអាងថាក្នុងឆមាសទី១ឆ្នាំ ២០១១នេះចំនួនប្រេងឥន្ធនៈនាំចូលមានការកើនឡើងជិតទ្វេដងបើធៀបជាមួយ រយៈពេលដូចគ្នាក្នុងឆ្នាំ២០១០។ចំនុចនេះបានបង្ហាញឃើញពី កំនើនសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។
ប្រភពខាងលើបានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំនេះកម្ពុជាបាននាំចូល ប្រេងឥន្ធនៈកើនលើសពីរយៈពេល១ឆមាសទី១នៃឆ្នាំ ២០១០ រហូតដល់ទៅ ៣១៥.៥៣២ តោន។ អានបន្ត »
មន្ត្រីកម្ពុជាៈវិស័យទេសចរណ៍កម្ពុជាធ្លុះធ្លាយក្នុងមួយឆ្នាំប្រមាណ៣០ភាគរយ
ខែសីហា 1, 2011ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជាបាននិយាយថាជាមួយនឹងការរួមចំណែក ក្នុងផលទុនជាតិប្រមាណ ១២ ភាគរយ ក្នុង ១ឆ្នាំនៃវិស័យ ទេសចរណ៍នោះ វិស័យនេះ វាក៏បានធ្លុះធា្លយទៅវិញប្រមាណ ៣០ ភាគរយដោយសារតែការនាំចូលបន្លែ ផ្លែឈើ សាច់ និងភេសជ្ជៈពី ប្រទេសជិតខាងដើម្បីផ្គត់ផ្គង់ឲ្យសណ្ឋាគារ ភោជនីយដ្ឋាន-ល-។ អានបន្ត »
ផ្លូវអាយស្ម័យយាន កម្ពុជា-វៀតណាម នឹងតភ្ជាប់ ក្នុងទឹកប្រាក់ជាង ៦០០លានដុល្លារ
ខែកក្កដា 27, 2011ហូជីមិញៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១១ នេះបានឲ្យដឹងថា កម្ពុជា និងវៀតណាម នឹងតភ្ជាប់ផ្លូវ អាយស្ម័យយាន ជាមួយគ្នា គិតជាទឹកប្រាក់អស់ជាង៦០០លានដុល្លារ សហរដ្ឋអាមេរិក ។
គេហទំព័រ ខាងលើបានចុះផ្សាយថា មន្ដ្រីសាធារណការបាននិយាយថា ផ្លូវអាយស្ម័យយានថ្មីមួយខ្សែនឹងភ្ជាប់ពី ប្រទេសវៀតណាមមកកម្ពុជា គិតទឹកប្រាក់ស្ថាបនាប្រមាណជា៦៨៦លានដុល្លារ ។ អានបន្ត »
ការប្រឈម និងឱកាសសំរាប់អ្នកនាំចេញកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប
ខែកក្កដា 26, 2011ភ្នំពេញ: សិក្ខាសាលា ស្តីពី ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប៖ ការប្រឈម និងឱកាសសំរាប់អ្នកនាំចេញរបស់កម្ពុជា នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី១សីហា ឆ្នាំ២០១១។ សិក្ខាសាលានៅថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ រៀបចំឡើងដោយគណៈកម្មការសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញការមកពីសហភាពអឺរ៉ុប។ អានបន្ត »
ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប នឹងចាប់ផ្តើមស្ថាបនា ក្នុងទឹកប្រាក់ជាង ១ពាន់លានដុល្លារ
ខែកក្កដា 22, 2011ក្រុង-ខេត្តសៀមរាប: គំរោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិថ្មី នៅសៀមរាប សំរាប់បំរើឱ្យយន្តហោះធុនធំ ប្រភេទបូអ៊ីង ( Boeing ) អាចចុះចតបាន សព្វថ្ងៃនេះ ទីតាំងដែលត្រូវសាងសង់នោះ កំពុងតែឈូសឆាយ និងឈានទៅបើកការដ្ឋានស្ថាបនា នៅឆ្នាំ២០១២។ ព្រលានយន្តហោះថ្មីនៅខេត្តទេសចរសៀមរាប នឹងអាចឱ្យយន្តហោះ ចុះចតបានចំនួន ៣៣គ្រឿង ក្នុងពេលតែមួយ។ អានបន្ត »
ប្រេងសាំងបន្តឡើងថ្លៃ ខណៈប្រមុខរាជរដ្ឋាភិបាលប្រកាសទាញយកប្រេងនៅចុងឆ្នាំ២០១២
ខែកក្កដា 16, 2011ភ្នំពេញ: ខណៈពេលដែលសម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០១១ថា កម្ពុជានឹងធ្វើការចំរាញ់ ទាញយកតំណក់ប្រេងដំបូងបំផុតពីបាតសមុទ្រ នៅថ្ងៃ១២ ខែ១២ ឆ្នាំ២០១២ វេលាម៉ោង១២ ក៏ប៉ុន្តែនៅថ្ងៃទី១៣កក្កដា ឆ្នាំ២០១១ តម្លៃប្រេងសាំងនៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញ បានបន្តឡើងថ្លៃទៀតហើយ ។ អានបន្ត »
បានចុះផ្សាយដោយ Nheab Vongsa 